Covid 19 Rapid Test – តើអ្វីទៅជាតេស្តរហ័សរកកូវិត១៩?

In a recent announcement, The Royal Government of Cambodia has urged all public and private institutions to conduct COVID antigen rapid tests (ARTs) on a proportion of staff at least once every 1-2 weeks.  ARTs can produce results in around 30 minutes and can be done on site. With polymerase chain reaction (PCRs), the swabs have to be transported to the labs, which adds to the waiting time for the results.  In this short article (in Khmer only), Dr. Indravina from Devalda Medical Center and Pharmacy discusses the differences between ARTs versus PCRs.


រូបភាពបង្ហាញពីការធ្វើតេស្តរហ័ស


គំរូការធ្វើតេស្តរហ័សកូវិត១៩

តេស្តរហ័ស Covid 19 Rapid Test ឬ Antigen Viral Test

អំពីការធ្វើតេស្តរកវីរុសកូវិត ARTs versus PCRs
ការធ្វើតេស PCR គឺការស្វែងរក RNA នៃវីរុសកូវិតផ្ទាល់ ដែលតេស្តនេះមានសុក្រិតភាពខ្ពស់ ប៉ុន្តែចំណាយពេលយូរ
ដើម្បីទទួលបានលទ្ធផលព្រោះម៉ាស៊ីនត្រូវចំណាយពេលរត់ការធ្វើតេស្តរហ័ស Covid Rapid Test
គឺជាការរកឃើញនូវអង់ទីសែននៃវីរុស ដែលភាពសុក្រិតនៅតិចជាង PCR ប៉ុន្តែអាចទទួលលទ្ធផលលឿនជាងមុន

តើសំណាកគំរូអ្វី ដែលអ្នកត្រូវការ?
ការយកវត្ថុរាវដែលនៅក្នុងច្រមុះ ឬបំពង់ក

តើអ្នកត្រូវទទួលបានលទ្ធផលក្នុងរយៈពេលប៉ុន្មាន?
15-20mins អាស្រ័យលើប្រភេទនៃតេស្ត

តើនៅពេលណាគួរធ្វើទើបលទ្ធផលមានភាពសុក្រិតបំផុត?
ចន្លោះ ថ្ងៃទី ៥ ដល់ ថ្ងៃទី១២ ឬនៅពេលដែលមាន រោគសញ្ញា ដែលគេហៅថាកំឡុងពេលឆ្លង និងពេលចំលង (Infectious Stage) ព្រោះនៅពេលនោះ ជាពេលដែលផ្ទុកវីរុសខ្ពស់បំផុត
ហើយសមត្ថភាពនៃការរកឃើញអង់ទីហ្សែន វីរុសក៏ខ្ពស់ដែរប្រសិនបើអ្នកធ្វើតេស្តរហ័សនៅចន្លោះថ្ងៃទី ១-៥ ឬ បន្ទាប់ពីថ្ងៃទី១២ ឡើងទៅ នោះឱកាសនៃភាពមិនពិតរបស់លទ្ធផល
អាចខ្ពស់ដោយសារតែការចុះថយការប្រមូលផ្តុំរបស់វីរុស (False Negative)ភាពត្រឹមត្រូវនៃលទ្ធផលត្រូវបានបកស្រាយរួម អមជាមួយប្រវត្តិជំងឺ និងការបង្ហាញរោគសញ្ញារបស់អ្នក
ជំងឺ ហើយទីតាំងរស់នៅរបស់អ្នកជំងឺ និងទំនាក់ទំនងដែលគាត់បានជួបប្រទះក៏ជាផ្នែកមួយនៃការវាយតម្លៃលើលទ្ធផលតេស្តនេះដែរ។ការធ្វើតេស្តនេះមិនត្រូវបានគេប្រើប្រាស់
សម្រាប់ការសំរេចចិត្តបញ្ចប់ពេលវេលាចតាឡីស័ក ឬចាប់ផ្តើមការព្យាបាលណាមួយនោះទេ ប៉ុន្តែវាផ្តល់នូវលទ្ធផលរហ័សដែលអាចបន្ថែមបន្ទុកនៃការសង្ស័យកំរិតខ្លាំងនិង អាចជួយ
កំណត់ការសម្រេចចិត្ដ ចតាឡីស័កតំបន់ ឬបុគ្គលណាម្នាក់បានលឿនជាងមុន ដើម្បីគ្រប់គ្រងការរីករាលដាលក្នុងកំឡុងពេលផ្ទុះឡើងនេះ។ចំពោះបុគ្គលិកសុខាភិបាលនឹងទទួលបាន
អត្ថប្រយោជន៍យ៉ាងច្រើនពីការធ្វើតេស្តរហ័សនេះដើម្បីកំនត់ចំណាត់ថ្នាក់អ្នកជំងឺ Triage មុនពេលចូលមន្ទីរពេទ្យ ជៀសវាការឆ្លងដោយមិនដឹងខ្លួនទៅបុគ្គលិកសុខាភិបាលឬអ្នកជំងឺ
ផ្សេងទៀត។ទោះបីជាការធ្វើតេស្តនេះ លឿនរហ័សនិងងាយស្រួលប្រើក៏ដោយ គុណវិបត្ត ពោលគឺ លទ្ធផលអវិជ្ជមានមិនពិតដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសដោយមិនបាន
ដឹងខ្លួន។ហេតុនេះហើយទើបបច្ចុប្បន្ន លទ្ធផលនៃការធ្វើតេស្តរហ័ស ត្រូវបានបង្រ្គប់ដោយការធ្វើតេស្ត PCR បន្ថែមម្តងទៀត ជាពិសេស សម្រាប់លទ្ធផលអវិជ្ជមាន ដើម្បីជៀសវាងលទ្ធផលអវិជ្ជមានមិនពិត (False Negative)។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលប្រទេសកម្ពុជានាពេលថ្មីៗនេះ ការធ្វើតេស្តរហ័ស Covid Rapid Test (ការធ្វើតេស្តមេរោគដោយ Antigen វីរុស) ត្រូវបានអនុញ្ញាតិអោយប្រើប្រាស់ក្នុងមន្ទីរពេទ្យឯកជននិងពហុព្យាបាលក្រោមបទបញ្ជានិងគោលការណ៍ណែនាំដែលកំណត់ដោយក្រសួងសុខាភិបាលហើយ។