Hepatitis B – Who is at risk? -លុបបំបាត់ឃាតករលាក់មុខវីរុសរលាកថ្លើមបេ

This short article (in Khmer only) is contributed courtesy of Dr. Chanpheakdey Hak, Gastroenterologist specialist from EKIP Medical Centre, Phnom Penh. Dr. Chanpheakdey discusses about Hepatitis B and who are at highest risks of the virus and the various vaccinations available.


លុបបំបាត់ឃាតករលាក់មុខវីរុសរលាកថ្លើមបេ
វីរុសរលាកថ្លើមបេគឺជាឃាតករលាក់មុខ ។ វាជាមូលហេតុចំបងមួយនៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។
មកដល់បច្ចុប្បន្ន មិនទាន់មានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយដូចការរលាកថ្លើមសេនៅឡើយទេ។ផ្ទុយទៅវិញ យើងអាចទប់ស្កាត់ និងលុបបំបាត់វីរុសរលាកថ្លើមបេ តាមរយៈការធ្វើតេស្តឈាមរកវីរុសថ្លើមបេ និងការចាក់វាក់សាំងបង្ការ។
បុគ្គលមួយចំនួនដែលចាំបាច់ត្រូវធ្វើតេស្តរកវីរុសរលាកថ្លើមបេ ៖

  • បុគ្គលណាដែលមានសមាជិកគ្រួសាររស់នៅជាមួយគ្នាមានរលាកថ្លើមប្រភេទបេ
  • រាល់ស្ត្រីមានគភ៌
  • រាល់ទារកដែលម្តាយមានរលាកថ្លើមប្រភេទ បេ
  • បុគ្គលិកសុខាភិបាលដែលប្រឈមមុខនឹងការប៉ះពាល់ឈាម
  • រាល់អ្នកជំងឺទាំងឡាយណាដែលធ្វើតេស្តឈាមឃើញមានការឡើងជាតិពុលថ្លើម
  • អ្នកជំងឺរលាកថ្លើមប្រភេទ សេ ឬ អ្នកជំងឺផ្ទុកមេរោគ HIV
  • រាល់អ្នកធ្វើការបរិច្ចាគឈាម ក៏ដូចជាសរីរាង្គផ្សេងៗ
  • អ្នកជំងឺខ្សោយតំរងនោមដំណាក់កាលលាងឈាម
  • អ្នកជំងឺទាំងឡាយណាដែលទទួលការព្យាបាលថ្នាំគីមីដោយសារជំងឺមហារីកផ្សេងៗ ។