What is mental stress and its symptoms?

តើអ្វីទៅជាបញ្ហាវិបត្តិផ្លូវចិត្តហើយតើវាមានរោគសញ្ញាអ្វីខ្លះ?
សុខភាពផ្លូវចិត្តល្អជាចំណុចចាប់ផ្តើមជំរុញអោយសុខភាពផ្លូវកាយល្អ ដូច្នេះវាសំខាន់ដែរយើងត្រូវតែរក្សាសុខភាពផ្លូវចិត្តរបស់យើងនិងគំនិតរបស់យើងផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត គឺជាប្រភេទជម្ងឺវេជ្ជសាស្រ្ត ហើយជម្ងឺផ្លូវចិត្តនេះផងដែរមានប្រភេទខុសៗគ្នានិងមានកម្រិតធ្ងន់ឬស្រាល ដែលត្រូវការការព្យាបាល ដោយជួបពិគ្រោះយោបល់ជាមួយ វេជ្ជបណ្ឌិតឯកទេសជំនាញនិងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការព្យាបាលដ៏ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវ:។
បញ្ហាសុខភាពផ្លូវចិត្តមានអាការៈទូទៅមួយចំនួនដូចជា៖
– ពិបាកក្នុងការគេងលក់ ឬ គេងភ្ញាក់ៗ
– គិតច្រើន
– ព្រួយចិត្តច្រើន
– តានតឹង
– ខ្វល់ខ្វាយនៅមិនសុខ
– ញ័រទ្រូង
– ថប់ៗ
– ហេវហត់អស់កម្លាំង
– ឈឺក្បាលញឹកញាប់
– ភ្លេចភ្លាំងច្រើន
– ពិបាកផ្ចង់អារម្មណ៍
– ពិបាកក្នុងការបញ្ឈប់ការគិត
– ឆាប់ភ័យជាងធម្មតា
– ឆាប់ខឹងនិងឆេវឆាវ
– អស់សង្ឃឹម
– ស្តីបន្ទោសខ្លួនឯង
– មិនចង់សប្បាយ
– ពិបាកក្នុងការគិត (គិតមិនចេញ)
– ញាំមិនសូវបាន
– គិតថាខ្លួនមិនមានតម្លៃ
*ប្រសិនបើមានរោគសញ្ញាសំគាល់ដូចបានរៀបរាប់ខាងលើសូមអញ្ជើញណាត់ជួប ពិគ្រោះយោបល់ដោយអ្នកគ្រូវេជ្ជបណ្ឌិឯកទេសជំងឺផ្លូវចិត្តនិងគ្រឿងញៀន ។
Scroll to Top