- Contributed by Dr. SOK Sothea
- June 5, 2023
This article (in Khmer Only) is contributed, courtesy of Dr. SOK Sothea from Chakra Cancer Clinic, Phnom Penh.
ការព្យបាលចំងឺ មហារីកសុដន់ ដោយឪសថគីមី គួរធ្វើមុន ឬក្រោយការវះកាត់?
អាស្រ័យលើស្ថានភាពជំងឺ ប្រភេទសាច់មហារីក និងដំណាក់កាលនៃជំងឺមហារីកសុដន់ ការព្យាបាលដោយឱសថគីមីអាចធ្វើមុន ឬក្រោយការវះកាត់ក្នុងគោលបំណងដូចខាងក្រោម៖
- មុនការវះកាត់ (Neoadjuvant chemotherapy)៖
ក្នុងគោលបំណងបន្ថយទំហំដុំសាច់មហារីកអោយតូច ដើម្បីសំរួលដល់ការវះកាត់អោយងាយស្រួល ទទួលបានជោគជ័យខ្ពស់ និងបន្ថយផលវិបាកផ្សេងៗនៃការវះកាត់។
- ក្រោយការវះកាត់ (Adjuvant chemotherapy)៖
ក្នុងគោលបំណងសម្លាប់កោសិកាមហារីកតូចៗដែលនៅសល់ក្រោយការវះកាត់ ឬបានរាលដាលទៅសរីរាង្គផ្សេងៗ ដើម្បីទទួលបានអត្រាជាសះស្បើបានខ្ពស់ និងបន្ថយហានិភ័យនៃការលាប់ឡើងមកវិញនៃជំងឺអោយបានទាបបំផុត។
- ព្យាបាលមហារីកសុដន់នៅដំណាក់កាលខ្ពស់ (Advanced breast cancer)៖
ក្នុងគោលបំណងគ្រប់គ្រង ឬពន្យារការរីកលូតលាស់ដុំមហារីកដែលបានរីករាលដាលទៅសរីរាង្គផ្សេងៗ
រូចទៅហើយ។