What is mental stress and its symptoms?

តើអ្វីទៅជាបញ្ហាវិបត្តិផ្លូវចិត្តហើយតើវាមានរោគសញ្ញាអ្វីខ្លះ?
សុខភាពផ្លូវចិត្តល្អជាចំណុចចាប់ផ្តើមជំរុញអោយសុខភាពផ្លូវកាយល្អ ដូច្នេះវាសំខាន់ដែរយើងត្រូវតែរក្សាសុខភាពផ្លូវចិត្តរបស់យើងនិងគំនិតរបស់យើងផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត គឺជាប្រភេទជម្ងឺវេជ្ជសាស្រ្ត ហើយជម្ងឺផ្លូវចិត្តនេះផងដែរមានប្រភេទខុសៗគ្នានិងមានកម្រិតធ្ងន់ឬស្រាល ដែលត្រូវការការព្យាបាល ដោយជួបពិគ្រោះយោបល់ជាមួយ វេជ្ជបណ្ឌិតឯកទេសជំនាញនិងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការព្យាបាលដ៏ត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវ:។
បញ្ហាសុខភាពផ្លូវចិត្តមានអាការៈទូទៅមួយចំនួនដូចជា៖
- ពិបាកក្នុងការគេងលក់ ឬ គេងភ្ញាក់ៗ
- គិតច្រើន
- ព្រួយចិត្តច្រើន
- តានតឹង
- ខ្វល់ខ្វាយនៅមិនសុខ
- ញ័រទ្រូង
- ថប់ៗ
- ហេវហត់អស់កម្លាំង
- ឈឺក្បាលញឹកញាប់
- ភ្លេចភ្លាំងច្រើន
- ពិបាកផ្ចង់អារម្មណ៍
- ពិបាកក្នុងការបញ្ឈប់ការគិត
- ឆាប់ភ័យជាងធម្មតា
- ឆាប់ខឹងនិងឆេវឆាវ
- អស់សង្ឃឹម
- ស្តីបន្ទោសខ្លួនឯង
- មិនចង់សប្បាយ
- ពិបាកក្នុងការគិត (គិតមិនចេញ)
- ញាំមិនសូវបាន
- គិតថាខ្លួនមិនមានតម្លៃ
*ប្រសិនបើមានរោគសញ្ញាសំគាល់ដូចបានរៀបរាប់ខាងលើសូមអញ្ជើញណាត់ជួប ពិគ្រោះយោបល់ដោយអ្នកគ្រូវេជ្ជបណ្ឌិឯកទេសជំងឺផ្លូវចិត្តនិងគ្រឿងញៀន ។