This article (in Khmer only) is contributed courtesy of Dr. SOK Sothea, Oncologist and Hematologist from Chakra Cancer Clinic, Phnom Penh. Dr. Sothea discusses about the main symptoms of lymphoma, a cancer of the white blood cells and where lymph nodes are usually located in various parts of the body and also about the various treatment options. If you have you have any related concerns, please book an online appointment on Khmermedical, Cambodia leading digital health platform.
អត្ថបទខ្លីនេះជាការចូលរួមបកស្រាយ ប្រកបដោយក្រមសីលធម៏របស់វេជ្ជបណ្ឌិត សុខ សុធា មកពី ចក្រា គ្លីនិក
រាជធានីភ្នំពេញ គាត់ពិភាក្សាអំពីរោគសញ្ញាសំខាន់ៗនៃជំងឺមហារីកកូនកណ្តុរដែលជាជំងឺមហារីកកោសិកាឈាមស
និងកន្លែងដែលកូនកណ្តុរជាធម្មតាមានទីតាំងនៅផ្នែកផ្សេងៗនៃរាងកាយនិងអំពីជំរើសនៃការព្យាបាលផ្សេងៗគ្នា។
#ជំងឺមហារីកកូនកណ្ដុរ (#Lymphoma) គឺជាជំងឺមហារីកប្រព័ន្ធទឹករងៃ ដែលធ្វើអោយមានកូនកណ្ដុររីកធំអាចស្ទាបប៉ះ ហើយអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
រោគសញ្ញាសំខាន់រួមមាន៖
- កូនកណ្ដុររីកឡើងធំនិងអាចស្ទាបប៉ះ ភាគច្រើនមាននៅ ក្រោយស្លឹកត្រចៀក ក្រោមធ្គាម នៅក ក្លៀក និងក្រលៀន
- ហេវហត់អស់កម្លាំង
- ស្រកទំងន់
- ឡើងកម្ដៅ ឬស្រៀវស្រាញ
- រីកថ្លើម និងអណ្ដើក
ជម្រើសព្យាបាលសំខាន់ៗរួមមាន៖
- Chemotherapy: ព្យាបាលដោយប្រើឱសថប្រឆាំងមហារីក
- Radiation therapy: ព្យាបាលដោយកាំរស្មី
- Bone marrow transplant: ព្យាបាលដោយផ្សាំខួរឆ្អឹង
- Target therapy: ព្យាបាលដោយដោយឱសថដែលអាចបំផ្លាញ ហ្សែន ឬ ប្រូតេអ៊ីន កោសិកាមហារីក
- Immunotherapy: ព្យាបាលដោយឱសថដែលអាចបង្កើនប្រព័ន្ធភាពផ្ស៊ាំរបស់រាង្គកាយអោយខ្លាំង ហើយសកម្មក្នុងការប្រឆាំងកោសិកាមហារីក
ការឡើងធំនៃកូនកណ្ដុរមិនមែនសុទ្ធតែបណ្ដាលមកពីជំងឺមហារីកទេ។ វាអាចបណ្ដាលមកពីជំងឺដទៃទៀតដែរ។ ហេតុដូចនេះ សូមជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ។